ជនសង្ស័យវ័យក្មេងម្នាក់អស់លក្ខណ៍ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានដោយសារតែយកកាបូបពីកន្លែងហាងធ្វើក្រចកមួយកន្លែងនៅក្នុងផ្សារកណ្តាល
ព័ត៌មាន
1.6K

ភ្នំពេញ​៖ មានការភ្ញាក់ផ្អើលពីបងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារកណ្ដាលដោយសារតែជនសង្ស័យវ័យក្មេងម្នាក់យកកាបូបពីរកន្លែងធ្វេីក្រចកមួយកន្លែងនៅក្នុងសង្កាត់ផ្សារកណ្ដាលទី ១​ ខណ្ឌដូនពេញរាជធានីភ្នំពេញ​ នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី ២០ខែ​ឧសភា ​ឆ្នាំ២០១៩

យោងតាមព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនសង្ស័យវ័យក្មេងខាងលើបានយកកាបូបរត់ចេញពីហាងធ្វេីក្រចក​មួយកន្លែងជិតផ្សារកណ្ដាលហេីយក៏មានបងប្អូនប្រជាពរដ្ឋយើងឃើញបានស្រែកឆោឡោហេីយឃាត់ខ្លួនបានភ្លាមៗនៅក្នុងផ្សារកណ្ដាលតែម្ដង​ ៕

ក្រោយពេលកើតហេតុជនសង្ស័យវ័យក្មេងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចផ្សារកណ្ដាលធ្វើការឃាត់ខ្លួនយកទៅទីស្នាក់ការដើម្បីធ្វើការសួរនាំជាមួយនឹងភាគីជនរងគ្រោះដើម្បីចាត់ការទៅតាមផ្លូវច្បាប់​ ៕