ដុតធូបមូសទុកចោល ឆេះខោអាវក្នុងផ្ទះ ផ្អើលរត់ចែកជើងគ្នា
ព័ត៌មាន
656

កំពង់ចាម៖ មានករណីអគ្គិផ័យមួយបានឆាបឆេះសម្ភារៈនៅក្នុងផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះមានឈ្មោះ សឿ វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ សុខ ឃន អាយុ ៥៦ឆ្នាំ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង ចុះទៅកន្លែងកើតហេតុ ធ្វើអន្ដរាគមន៍ពន្លត់អគ្គិភ័យទាន់ពេលវេលា គ្រាន់តែឆេះ សម្លៀកបំពាក់ មុង ភួយ និងសម្ភារៈប្រើប្រាស់មួយចំនួន បណ្ដាលមកពីម្ចាស់ផ្ទះដុតធូបមូសចោល ទើបបណ្ដាលឲ្យឆេះខោអាវដែលនៅជិតនោះតែម្តង៕