គេមកធ្វើធ្មេញ តែមិនឃើញបើកទ្វារ! ចាក់សោចូលមើល ស្រាប់តែឃើញយុវជនម្នាក់ត្រូវគេកាប់សម្លាប់សុះខ្លួន (មានវីដេអូ)
ព័ត៌មាន
30.9K

ភ្នំពេញ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពយុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ កាប់សម្លាប់សុះខ្លួន បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងហ៊ុំព័ទ្ធនៅទីតាំងកើតហេតុ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ មានឈ្មោះ ធុន ​រ៉ាវិន​ ភេទប្រុស អាយុ​២១ឆ្នាំ ស្នាក់នៅជាមួយពូដែលជាផ្ទះពេទ្យធ្មេញខាងលើ ។

ចំណែកសម្ភារ:បាត់បង់រួមមាន៖ កងដៃផ្លាកទីនចំនួនមួយ និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន១គ្រឿង។

ក្នុងនោះ យោងតាមការបំភ្លឺរបស់ឈ្មោះមឿន សុវុត្ថា (ម្ចាស់គ្លីនិច) និងឈ្មោះ តុលា ស្រីពេជ្រ បានអះអាងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ជនរងគ្រោះ និងឈ្មោះ មឿន សុវុត្ថា បានរៀបចំបិតទ្វារគ្លីនិច ដោយឲ្យជនរងគ្រោះ ដេកនៅកន្លែងកើតហេតុ រួចមកឈ្មោះមឿន សុវុត្ថា (ម្ចាស់គ្លីនិច) បានចេញទៅចូលរួមពិធីមង្គលការអ្នកភូមិ ដែលស្គាល់គ្នា លុះវេលាម៉ោង៩និង៣០នាទីយប់ ក៏បានត្រឡប់មកគ្លីនិចរបស់ខ្លួនវិញ គោលបំណងមកយកកាសទូរសព្ទ រួចក៏បានស្រែកហៅជនរងគ្រោះ តែជនរងគ្រោះមិនបានឆ្លើយតបវិញទេ បន្ទាប់មកឈ្មោះ មឿន សុវុត្ថា ក៏បានត្រឡប់ទៅផ្ទះដើម្បីសម្រាក ។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានមនុស្សម្នាក់ មិនស្គាល់ឈ្មោះ បានមកគ្លីនិចយីហោ សុវុត្ថា ក្នុងគោលបំណងធ្វើធ្មេញ ដោយមិនឃើញគ្លីនិចបើកទ្វារ ក៏បានខលទៅឈ្មោះ មឿន សុវុត្ថា (ម្ចាស់គ្លីនិច) ភ្លាមនោះឈ្មោះ មឿន សុវុត្ថា បានមកដល់គ្លីនិច រួចក៏បានចាក់សោដើម្បីបើកទ្វារគ្លីនិច ស្រាប់តែប្រទះឃើញជនរងគ្រោះ បានដេកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច ហ៊ុំព័ទ្ធនៅទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យទៅលើសាកសព និងបានបញ្ជាក់ថា ករណីនេះជាករណីឃាតកម្មពិតប្រាកដ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងកំពុងបើកការស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕