ចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន!
ព័ត៌មាន
428

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងករណីចែកចាយសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យចាប់ឃាត់ខ្លួនបានមានឈ្មោះ៖

ទី១- ផុន សុភណ្ឌ័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ទី២-អ៊ឹម សុភា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិបុរីកម្មករ សង្កាត់/ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ទី៣-ឌុយ យូណាថាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកឡាន មានទីលំនៅ ភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ទី៤-ងៀន សុផា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចម្ការរ័ត្ន ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

វត្ថុតាងសម្ភារ:ដកហូតរួមមាន៖

១-ថ្នាំម៉ាទឹកកកចំនួន ០២កញ្ចប់ ស្មើ២.២០ក្រាម

២-ទូរស័ព្ទដៃ០១គ្រឿង ប្រាក់រៀល៤៧,០០០ រៀល

៣-ម៉ូតូចំនួន០១គ្រឿង

ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕