​ប្អូនប្រុសរបស់កីឡាករEden Hazard​ នឹងប្រកាសចូលរួមជាមួយ​Dortmund​

កីឡាករខ្សែបម្រើប្រយុទ្ធ Thorgan Hazard ដែលជាប្អូនប្រុសរបស់កីឡាករប៊ែលហ្ស៊ិក Eden Hazard បានប្រកាសពីគម្រោងផ្ទេរទៅចូលរួមជាមួយ Borussia Dortmund នារដូវកាលថ្មីខាងមុខ។

គួរជម្រាបថា ក្រោយបញ្ចប់លីគកំពូលអាល្លឺម៉ង់ កីឡាករ Thorgan Hazard ដែលកំពុងរួមរស់ជាមួយក្លឹប Borussia Monchengladbach បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា ឆាប់ៗខាងមុខនេះ នឹងលេចនូវការប្រកាសផ្លូវការអំពីការផ្ទេរពីទៅចូលរួមជាមួយក្លឹប Borussia Dortmund នារដូវកាលថ្មី ២០១៩/២០២០។

យ៉ាងណាមិញ នៅជាមួយក្លឹប Borussia Monchengladbach ៥រដូវកាល កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប១៧៦ដង និងរកបាន៤៦គ្រាប់ផងដែរ។ ហើយបើតាមការរំពឹងទុក តម្លៃផ្ទេររបស់កីឡាករជម្រើសជាតិប៊ែលហ្ស៊ិករូបនេះ អាចខ្ទង់តម្លៃប្រមាណ ៣០លានទៅ៤០លានអឺរ៉ូ៕ ប្រភព៖ vehanews