វីរៈសិល្បករអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រឿងចោរគាស់ផ្ទះយកលុយ៥០០០០ដុល្លារ របស់លោកផងព្រោះគ្មានតម្រុយពីប៉ូលិសសោះ...
កម្សាន្ត
6.81K

ប្រិយមិត្តពិតជាបានជ្រាបហើយថា វីរៈសិល្បករអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ត្រូវបានចោរធ្វើសកម្មភាពគាស់ផ្ទះយកលុយអស់ចំនួន៥ម៉ឺនដុល្លារ កាលពីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានលទ្ធផល ឬតម្រុយអ្វីនៅឡើយនោះទេ។

ក្នុងនោះ លោក ព្រហ្ម ម៉ាញ បានថ្លែងថា កន្លងមកផ្ទះនេះមានគ្នាចំនួន០៣នាក់ ប្អូនស្រីខ្ញុំ, ក្មួយស្រីខ្ញុំ និងខ្ញុំ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦នឹង ៣០នាទី ខ្ញុំក៏ចេញទៅចូលរួមច្រៀងរាប់ផ្លែឈើអោយគេនៅអូដឹមចប់នៅ វេលាម៉ោង ១១នឹង០០នាទី ខ្ញុំក៏ទៅមើលដីនៅឯបឹងធំ។ ចំណែកប្អូនខ្ញុំនិងក្មួយខ្ញុំក៏ចេញទៅក្រៅដែរ រហូតដល់ម៉ោងកើតហេតុខាងលើខ្ញុំក៏ត្រឡប់មកផ្ទះមុនគេ ហើយចាក់សោរចូលឡើងទៅបន្ទប់របស់ខ្ញុំ ស្រាប់តែឃើញបង្អួចបើកចំហរបន្តិច និងមានស្នាមគាស់ទ្វារ រួចខ្ញុំក៏រុញទ្វារទើបដឹងថាចោរចូលលួចលុយ តែម្តង។

ក្នុងនោះ ចោរបានរុករើ ក្នុងបន្ទប់ គាស់ទូ យកលុយសុទ្ធចំនួន៥ម៉ឺនដុល្លារ កុំព្យូទ័រ Laptopមួយគ្រឿង និងត្បូងមួយកញ្ចប់របស់ភរិយាលោក ដែលមានតម្លៃប្រហែល ៥ទៅ៦០០ដុល្លារ គេចខ្លួនបាត់ដោយសុវត្ថិភាព ។

លោកព្រហ្ម ម៉ាញ បានលើកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នេះថា«ខ្ញុំបាទក៏សូមរំឭក ក៏ដូចជាផ្តាំដែរ ដល់អាជ្ញាធរដែនដីបឹងកក់២នេះ និងខណ្ឌទួលគោក ឥឡូវខ្ញុំមកធ្វើកោសល្យវិច្ច័យផង មកកត់ត្រាឡើងពីរថ្ងៃ អ៊ីចឹងសុំឲ្យខ្ញុំមានសង្ឃឹមផង ព្រោះខ្ញុំសំណូមពរនេះ ដោយសារលើកទី១ ខ្ញុំបានបាត់ខ្សែកតម្លៃ៣ពាន់ជាង ហើយគ្រាន់តែមកកត់ត្រាចុះឡើង ៥ទៅ៦ឆ្នាំហើយ អត់មានរកឃើញ អត់មានដំណឹងមកប្រាប់ខ្ញុំទៀត អ៊ីចឹងខ្ញុំអស់សង្ឃឹម តែឥឡូវនេះ ខ្ញុំសុំឲ្យមានទំនុកចិត្ត ជាពិសេសសុំឲ្យថ្នាក់លើមេត្តាជួយដាសតឿនបន្ថែមផង បីថ្ងៃហើយ....ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផលតែម្តង» ។

មិនតែប៉ុណ្ណោះលោកព្រហ្ម ម៉ាញ បានលើកឡើងទៀតថា ចំពោះលុយដែលត្រូវបានចោរទៅនេះ គឺជាលុយសុទ្ធ៥ម៉ឺនដុល្លារដែលលោកខំសន្សំ ហើយលោកមិនបានទៅកុហកបោកប្រាស់ប្រជាពលរដ្ឋ ពីចំនួនទឹកប្រាក់ពិតរបស់លោកនោះទេ៕