ព័ត៌មានបន្ថែម៖ សាហាវណាស់! យុវជនម្នាក់ ត្រូវបានគេកាប់សម្លាប់សុះខ្លួន នៅក្នុងផ្ទះពេទ្យធ្មេញមួយកន្លែង (មានវីដេអូ)
ព័ត៌មាន
56.2K

ភ្នំពេញ៖ ព័ត៌មានបន្ថែម៖ មុននេះបន្តិច មានករណីសង្ស័យឃាតកម្មមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពយុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខ កាប់សម្លាប់សុះខ្លួន បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងហ៊ុំព័ទ្ធនៅទីតាំងកើតហេតុ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងលើនេះ មានឈ្មោះ ធុន ​រ៉ាវិន​ ភេទប្រុស អាយុ​២១ឆ្នាំ ស្នាក់នៅជាមួយពូដែលជាផ្ទះពេទ្យធ្មេញខាងលើ ។

ក្នុងនោះបើតាមការអះអាងរបស់សមត្ថកិច្ចបានបញ្ជាក់ថា សពត្រូវបានគេកាប់សម្លាប់ជាច្រើនកាំបិត តែចំពោះមូលហេតុមិនទាន់ដឹងផ្តើមចេញពីអ្វីនោះទេ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យលើសពដើម្បីស្រាវជ្រាវរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕