នាយក្រឹម រំភើបចិត្តណាស់ ពេលទទួលកូនត្រឡប់មកពីប្រទេសម៉ាលីវិញ
កម្សាន្ត
4.07K

ប្រិយមិត្តពិតជាបានស្គាល់ហើយ លោកពូក្រឹម ដែរជាតារាកំប្លែងជើងចាស់មួយរូប ដែលទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ។

ជាក់ស្តែង ក្រោយពីកូនប្រុសរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានចេញទៅបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិកាលពីអំឡុងឆ្នាំ២០១៨រួចមក ពេលនេះកូនរបស់លោកពូក្រឹមបានត្រឡប់មកវិញហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ។

ក្នុងនោះ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានទៅទទួលកូនប្រុសជាទីនឹករលឹករបស់លោក និងបានបង្ហោះសារនៅបណ្តាញសង្គមថា « ថ្ងែនេះមកទទួលកូនមកពីប្រទេសម៉ាលីវិញហើយ ។ កូនខ្ញុំបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ សូមអរគុណដល់ថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្ដល់ឱកាសដល់កូនរបស់ខ្ញុំ ។