គួរឲ្យសង្វេកណាស់! មនុស្ស៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចចូលទឹកសមុទ្រ នៅប្រទេសហុងឌូរ៉ាស់
ព័ត៌មាន
2.34K

ហុងឌូរ៉ាស់៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ  អាជ្ញាធរហុងឌូរ៉ាស់បានឱ្យដឹងថា មនុស្ស៥នាក់ ក្នុងនោះរួមមានទាំងពីឡុតបានស្លាប់ នៅក្នុង​គ្រោះថ្នាក់ ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿងចូលទឹកសមុទ្រកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ 

អាជ្ញាធរនៅក្នុងតំបន់ បានឲ្យដឹងទៀតថា យន្ដហោះខាងលើមានម៉ាក Piper PA-32-260 បានធ្លាក់ចូលទឹកសមុទ្រក្រោយ ហោះឡើងបន្តិចតែប៉ុណ្ណោះចេញពីកោះ Roatán ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Trujillo ដែលស្ថិតនៅចំងាយ ៨០គីឡូម៉ែត្រពីកោះមួយនេះ។

ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់យន្ដហោះនេះនៅឡើយទេ ខណៈការអត្តសញ្ញាណជនរងគ្រោះក៏មិន​ទាន់ត្រូវបានគេដឹងច្បាស់ដែរ ដោយអាជ្ញាធរហុងឌូរ៉ាស់ថាពួកគេ៤នាក់គឺជាជនជាតិអាមេរិក និងម្នាក់ទៀតមិនស្គាល់ អត្តសញ្ញាណ។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់រាយការណ៍ថា៤នាក់ជាជនជាតិកាណាដា និងម្នាក់ទៀតមិន ទាន់ដឹងអត្តសញ្ញាណ៕