រថយន្តស្ទូច​ ខូចកណ្តាលផ្លូវ​ មុខវត្តស្ទឹងមានជ័យ​ ធ្វេីអោយបុរសម្នាក់វាក់អើ​ ទៅបុកពីក្រោយ​ ពេញទំហឹង​ បណ្ដាលឱ្យដួលបោកក្បាលស្លាប់យ៉ាងរន្ធត់
ព័ត៌មាន
3.04K

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ១គ្រឿង ក្នុងល្បឿនលឿន​ ខណ:មកដល់ចំណុចមុខវត្តស្ទឹងមានជ័យ​ ដោយវាក់អើជាមួយនឹងរថយន្តស្ទូច​ ដែលខូចកណ្តាលផ្លូវ​ ១គ្រឿង ធ្វើឲ្យជ្រុលទៅបុកពីក្រោយ​ ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់យ៉ាងរន្ធត់ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ នាវេលាម៉ោង២២នឹង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នេះ ។

ជនរងគ្រោះមានឈ្មោះថា​ ៖​ នៅ​ ភេទប្រុស​ អាយុ២៩​ ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តតាកែវ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃើញ​ រថយន្តប្រភេទស្ទូច​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​3C-2366 បានមកខូចកណ្តាលផ្លូវលេខ២១៧​ មុខវត្តស្ទឹងមានជ័យ​ អស់ពេលជាច្រេីនម៉ោង​ លុះដល់រហូតដល់វេលាម៉ោងខាងលេី​ ស្រាប់តែមានបុរសម្នាក់​ ជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ១គ្រឿង​ ពណ៍ខ្មៅលាយទឹកក្រូច​ ពាក់ស្លាកលេខសៀមរាប1J-3271 ជិះតែម្នាក់ឯង​ មកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន​ ខណ:មកដល់កន្លែងកេីតហេតុ​ ក៏វាក់អើជាមួយនឹងរថយន្តស្ទូច​ ខាងលេី​ ធ្វើឲ្យជ្រុលទៅបុក​ ពីក្រោយ​ ពេញទំហឹង បណ្ដាលឱ្យបុរសរងគ្រោះ​ដួលបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់​ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បា​នចុះមកដល់ចំណុចកេីតហេតុ​ ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន​ ចំណែកសពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕