(ក្តៅៗ) វីរៈសិល្បករជើងចាស់ អាយ៉ៃ លោកអ៊ុំ ព្រហ្ម ម៉ាញ ត្រូវចោរគាស់ផ្ទះយកលុយអស់៥ម៉ឺនដុល្លារ!!!!
កម្សាន្ត
11.4K

មុននេះបន្តិច យោងតាមគណនី Facebook របស់នាយ ព្រែក បានលើកឡើងថា ៖ ពិតជាគួរអោយសោកស្ដាយណាស់ ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញ វេលាម៉ោងប្រហែល៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោក យកប្រាក់អស់ចំនួន៥ម៉ឺនដុល្លារ ។

លោកអ៊ុំវ័យ ជិត៧០ឆ្នាំហើយ មិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះ ទំរាំសំន្សំបានប្រាក់នេះ។

ដំណឹងខាងលើនេះ ត្រូវបានមហាជនចូលរួមសោកស្តាយ និងសូមណូមពរ សុំឲ្យសមត្ថកិច្ចមេត្តាកំណត់មុខសញ្ញាជនល្មើស ដើម្បីស្រាវជ្រាវ ចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕