ឧត្តមភរិយា​របស់​លោក ហ៊ុន ម៉ានី ជាស្រ្តីខ្មែរ​ដំបូង​បង្អស់ ដែល​ត្រូវបានក្រុមហ៊ុន Hollywood ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​មហោស្រប​ពិភពលោក «Cannes Film Festival» ឆ្នាំ២០១៩
កម្សាន្ត
11.7K

ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹករបស់ លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានចែករំលែកតៗគ្នាពេញបណ្តាញសង្គម ជាមួយនឹងមតិកោតសរសើរ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់លោកជំទាវ ក្នុងឱកាសបង្ហាញវត្តមានក្នុងកម្មវិធី មហោស្រពពិភពលោក នៅទីក្រុងកាន ប្រទេសបារាំង។

លើសពីនេះ មហាជន បានលើកឡើងថា លោកជំទាវ យឹម ឆៃលីន បានក្លាយ ទៅជាស្ត្រីខ្មែរមួយរូប ទទួលបានឱកាសពិសេស មានកិត្តិយសត្រូវបានក្រុមហ៊ុន Hollywood អញ្ជើញចូលរួមនៅក្នុងមហោស្រប លំដាប់ពិភពលោក ដែល មាន ឈ្មោះថា «Cannes Film Festival» ឆ្នាំ២០១៩ នៅប្រទេសបារាំង។

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា «លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ស្រ្តីខ្មែរដំបូងបង្អស់ ដែលត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីមហោស្របពិភពលោកនៅទីក្រុងកាន ឆ្នាំ២០១៩ ដែលប្រជុំទៅដោយ តារាភាពយន្ត តារាបង្ហាញម៉ូត តារាចម្រៀង និងបុគ្គលដ៍ល្បីល្បាញលំដាប់ពិភពលោក។ ប្អូនពិតជាមានមោទនភាពចំពោះលោកជំទាវណាស់។ មិនតែប៉ុណ្ណោះ លោកជំទាវ យឹម ឆៃលីន មានទំនាក់ទំនងល្អជាមួយក្រុមការងារ Hollywood ដែលបានចុះមកជួយរឿងការងារមនុស្សធម៌ ទាក់ទងនឹងរឿងកុមារៗ ដែលរងគ្រោះដោយការរំលោភបំពាន ដែលជារឿយៗលោកជំទាវ តែងតែជួយដល់ក្មេងស្រីទាំងនោះ ហើយលោកជំទាវតែងជួយដល់កុមារគថ្លង់ជាច្រើន ដូច្នេះលោកជំទាវត្រូវបានក្រុមហ៊ុន Hollywood នោះ អញ្ជើញលោកជំទាវចូលរួមជាកិត្តិយស ក្នុងកម្មវិធីមហោស្រពនៅទីក្រុងកាននាប្រទេសបារាំង»។