ឯកឧត្តម ខៀវ កាញារីទ្ធ បានជួបជាមួយនឹងលោកឈិនឡុង នៅព្រះរាជវាំងចិន
ព័ត៌មាន
850

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណោះសំណាលជាមួយ លោក Jacky Chan ដែលជាតារាកំពូលក្បាច់គុណក្នុងវិស័យភាពយន្ដហុងកុង ហើយគេតែងតែហៅលោកឈិន ឡុង។

ក្នុងនោះឯកឧត្ដម ខៀវ កាញារីទ្ធ បានបង្ហោះរូបថតជាមួយលោក ឈិន ឡុង ដោយបានសរសេរដា«ដល់ពេលនៅក្បែរគ្នា បានដឹងថាខ្ញុំទាបច្រឡឹង» ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញចូលរួមក្នុងកម្មវិធីបើកសប្តាហ៍ភាពយន្ត និងទូរទស្សន៍អាស៊ី នៅព្រះរាជវាំងចិន ក្នុងក្រុងប៉េកាំង កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

ដោយរូបនោះត្រូវបានមហាជនចុចLike និងShare ជាច្រើននាក់ផងដែរ៕