ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់កណ្តាលវាលស្រែ
ព័ត៌មាន
660

កណ្តាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់កណ្តាលវាលស្រែយ៉ាងអាណោចអាធ័ម ប្រញាប់រាយការណ៍ចូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង១០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងជើងវត្តត្រពាំងឈូក ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉េង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរដើរអនាថា ស្នាក់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានអនុភូមិត្រពាំងឈូក និងប្រជាពលរដ្ឋ បានដើរមកឃើញជនរងគ្រោះ ដេកស្លាប់ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។

បន្ទាប់ពីទទួលបាននេះភ្លាម សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថាសពជនរងគ្រោះស្លាប់ដោយសារតែខ្យល់គ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕