ចន ច័ន្ទលក្ខណា ចេញមុខបកស្រាយ រឿងអតីតប្តីមុន និងគូស្នេហ៍បច្ចុប្បន្ន....
កម្សាន្ត
16.7K

ដូចដែលប្រិយមិត្តបានជ្រាបហើយថាថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដោយសារតែមួយសន្លឹករបស់លោក ហេង ឡុង ជាស្នេហ៍ថ្មី របស់អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះរូបថតជាមួយនិង លោក យុត្ថារ៉ា ឆានី ដែលជាអតីតប្តីរបស់អ្នកនាង ចន ច័ន្ទលក្ខណា។

ដោយឡែកនៅក្នុងនោះដែរ លោកបានធ្វើការបញ្ចាក់ពីអត្ថន័យរបស់រូបថតមួយសន្លឹកនោះថា «ពួកខ្ញុំបានរាប់អានគ្នាជាបងប្អូន​ បងប្អូនមានស្គាល់បងប្អូនទាំងបីនាក់នេះអត់?​ កាលពីខ្ញុំនៅក្មេង ខ្ញុំស្រលាញ់គាត់ទាំងពីរនាក់នេះ​ កាត់រូបបង​ យុត្ថា​ រ៉ាឆានី​ ដាក់នៅក្រោបសៀវភៅខាងមុខ​ អ្នកនាងចនច័ន្ទលក្ខិណា​ ដាក់ក្រោបសៀវភៅខាងក្រោយ​ ទីបំផុត ខ្ញុំបានពួកគាត់ទាំងពីររាប់អានខ្ញុំ​ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងបំផុត» ។

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហាជន ថា ប្តីមុន និងគូស្នេហ៍បច្ចុប្បន្ន ស្រាប់តែគណនីហ្វេសប៊ុក Chanlakhena Chorn បានធ្វើការបង្ហោសារនៅលើគណនីរបស់ខ្លួនថា « ញាំការរោងទី២ ជួបអតីតប្តី បចុប្បន្នជាបងប្រុសបង្កើត ចាំមើលគេថាម៉េចទៀត ? បើមិនដឹងកុំចេះតែប៉ប៉ាច់ប៉បោចរឿងរបស់ពួកខ្ញុំ យកពេលគិតពីផែនការគ្រួសាររបស់ខ្លួនអោយប្រសើរ និង រៀបចំស្ថានភាពកូនចៅអោយមានអនាគតល្អទៅ ។ កុំយកជីវិតលែងលះគ្នាមកធ្វើជាសត្រូវ» ។

ទាំងអស់នេះគឺជាការ បកស្រាយយ៉ាងច្បាស់ថា ពួកគេសព្វថ្ងៃនេះគឺមានទំនាក់ទំនងល្អនិងគ្នា ទោះបីជាបែកគ្នាតាំងពីយូរយ៉ាងណាក៏ដោយ ក៏ពួកគាត់ នៅតែមានភាពស្និតស្នាល ជាលក្ខណៈមិត្តភក្តិនិងជាបងប្អូនល្អ ៕