បុរសម្នាក់ ចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម នៅលើដើមឈើ
ព័ត៌មាន
505

កំ់ពង់ធំ៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម នៅលើដើមឈើ បង្កការភ្ញាល់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចអូរទឹកថ្លា ភូមិថ្មសំលៀង ឃុំក្រយ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ជិន សឿង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីចងកពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕