ដល់វេនRealម្តងហើយ! Zidane ដាក់លក់ចេញកីឡាករ១៤នាក់នារដូវក្តៅខាងមុខនេះ

ថ្មីៗនេះ អ្នកចាត់ការ​ក្លឹបReal Madrid លោកZinedine Zidane បានដាក់ចេញលក់កីឡាករ១៤នាក់នារដូវក្តៅខាងមុខនេះ ខណៈដែលលោក​កំពុង​រៀប​គម្រោង​រុះរើ​ក្រុម​ឡើង​វិញ និងការលេង​មិន​បាន​ល្អទាំង​ក្នុង​ស្រុក និង​នៅ​តំបន់​អឺរ៉ុបផងដែរ។​

កីឡាករទាំង១៤នាក់ក្នុងនោះមាន៖ Gareth Bale, Lucas Vazquez, ​Mariano Diaz,​Keylor Navas,​ Brahim Diaz, ​Mateo Kovacic, Martin Odegaard, ​Sergio Reguilon, ​James Rodriguez, ​Marcos Llorente, Theo Hernandez, Jesus Vallejo ​, Dani Ceballos និង Oscar Rodriguez។

យ៉ាងណាមិញ Zidane សង្ឃឹម​ថា​នឹង​អាច​នាំ​យក​ Eden Hazard, Paul Pogba និង Luka Jovic មក​ជួយ​​ពង្រឹង​ក្លឹប​ឡើង​វិញ​។

គួរបញ្ជាក់ថា កាល​ពី​ពេល​ថ្មី​ៗនេះដែរ ក្លឹបBarcelona ក៏​បាន​ដាក់​ចេញកីឡាករ​១០​នាក់​ក្នុង​បញ្ជី​លក់​ចេញ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះផងដែរ៕

​ប្រភព៖ Dailymail