ព័ត៌មានបន្ថែម៖ គួរឲ្យសង្វេកចិត្ត! ស្រ្ដីអានាថាម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់បាត់បង់់ជីវិត ក្រោយរត់ចេញពីមន្ទីរពេទ្យ
ព័ត៌មាន
599

ភ្នំពេញ៖ មានករណីមនុស្សដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅជិតនិងកន្លែងកើតហេតុ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង០២:២២នាទី ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៤ កែងនឹងផ្លូវ៥១ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

យោងតាមសម្តីរបស់ បងប្អូននៅទីតាំងកន្លែងកើតហេតុបានអោយក្រុមការងារTVFBដឹងថា លោកចៅសង្កាត់ផ្សារថ្មី៣កាលពីម្សិលមិញបានហៅ ឡានពេទ្យដឹកស្រ្តីនាក់ខាងលើយកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីគាត់មានកម្លាំង គាត់បានរត់ចេញពីពេទ្យបាត់ដំណឹងឈឹង ហើយយើងក៏ប្រទះឃើញគាត់ដេកស្លាប់នៅចំនុចកើតហេតុលើខាងតែម្តង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចលោកក៏បានចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុហើយធ្វើការទាក់ទងទៅជំនាញផ្នែកកោសល្យវិច័យដើម្បីធ្វើការ ត្រួតពិនិត្យទៅលើសពនារីអានាថាខាងលើរួចយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទួលសង្កែផងដែរ៕