ស្ត្រីជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើស សេដ្ឋកិច្ចដែលមានផលប៉ះពាល់ព្យសនកម្មមានទឹកប្រាក់ រហូតដល់ទៅជាង៣លានដុល្លារអាមេរិក ត្រូវសមត្ថកិច្ចត្រៀមបណ្តេញចេញពីកម្ពុជា
ព័ត៌មាន
1.01K

ភ្នំពេញ៖ នគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ប្រគល់ស្ត្រីជនជាតិចិនម្នាក់ ឲ្យនគរបាលអន្តោប្រវេស ដើម្បីត្រៀមបណ្ដេញចេញពីកម្ពុជា ទៅប្រទេសកំណើតវិញ។

ស្ត្រីជនជាតិចិននេះមានឈ្មោះ XU DAJIAN គ្មានលិខិតឆ្លងដែន ពេលនេះជនសង្ស័យស្ថិតក្រោមការគ្រប់គ្រងបណ្ដោះអាសន្ន របស់នាយកដ្ឋានសើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេស ដើម្បីរងចាំការបណ្ដេញចេញ ក្រោយពីត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លង ដែនចាប់ខ្លួនបាន កាលពីដើមខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីចូលមកស្នាក់នៅ ក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ ពាក់ព័ន្ធបទល្មើស សេដ្ឋកិច្ចដែលមានផលប៉ះពាល់ព្យសនកម្មមានទឹកប្រាក់ រហូតដល់ទៅជាង៣លានដុល្លារ អាមេរិក។ ដោយគ្មានមធ្យោបាយដោះស្រាយបាន លោកស្រីខាងលើបានរត់គេចខ្លួនមករស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ទើបនគរបាលប្រទេសចិន ស្នើឲ្យនគរបាលកម្ពុជាឃាត់ខ្លួនស្ត្រីខាងលើ ដើម្បីបញ្ជូនទៅប្រទេសកំណើតវិញ៕