ស្នេហាគួរឲ្យខ្លាច អាចធ្វើឲ្យមនុស្សមានក្តីសុខ ហើយក៏អាចស្លាប់បាន.. !
ព័ត៌មាន
10.2K

ខេត្តសៀមរាប៖ ស្ត្រីម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ព្រោះតែវិបត្តិស្នេហា បណ្តាឲ្យស្លាប់យ៉ាងអាណោចអាធ័ម ទុក្ខឲ្យក្រុមគ្រួសារយំសោកស្តាយក្នុងការបាត់បង់សមាជិកក្នុងគ្រួសារម្នាក់ ។​

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នភចំណុចភូមិតាត្រាវ ឃុំកន្រ្ទាំងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ជ្រក់ ស្រីនាង អាយុ២៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរកម្មករ ។ ចំណែកមូលហេតុ មិនទាន់ដឹងច្បាស់លាស់នោះទេ តែតាមការសន្និដ្ឋាន អាចខូចចិត្តរឿងស្នេហា ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕