បើករថយន្តបត់ឆ្វេង ទៅបុកជាមួយម៉ូតូToday បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរបួសធ្ងន់និងស្រាល
ព័ត៌មាន
1.01K

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានបុកជាមួយរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨២-១៨៣ ភូមិព្រៃព្រាល.ខ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាក Toyota Hiace ពណ៌ស ស្លាកលេខភ្នំពេញ 2AH-3279 របស់ក្រុមហ៊ុនថេរូអ៊ិចប្រេស ដឹកអ្នកដំណើរ បើកបរពីជើងទៅត្បូង ហើយបត់ឆ្វេង ទៅបុកជាមួយម៉ូតូម៉ាកToday ពណ៌ទឹកប្រាក់ ស្លាកលេខគ្មាន បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ហួត វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ ឌុបប្រពន្ធឈ្មោះ រ៉ា រដ្ឋា អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕