អុញ​​! ​Chelsea នឹងបណ្តេញលោក Sarri​ចេញនៅបញ្ចប់រដូវកាលនេះ ហើយ Lampardមកជំនួសតំណែង​?

​លោក Roman Abramovich ប្រធានក្លឹបChelsea បានត្រៀម​រួចរាល់​​ក្នុងការបណ្តេញគ្រូបង្វឹក​លោក Maurizio Sarri ចេញ នៅចុងបញ្ចប់នៃរដូវកាលនេះ​ ខណៈដែលគាត់កំពុងរៀបចំក្រុមរបស់គាត់ ដើម្បីជួបក្រុម Arsenal ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League នៅទីក្រុងបាគូនាថ្ងៃទី២៩ ខែឧសភាខាងមុខនេះក្តី​។

​​បើយោងតាមរបាយការណ៍ពី Gazzetta dello Sport បានអះអាងថាលោក Abramovich នៅតែត្រៀមរួចរាល់ដើម្បីស្វែងរកជម្រើសថ្មីនៅរដូវក្តៅខាងមុខនេះ បើទោះបីជាលោក Sarri ​បានដឹកនាំក្រុមតោខៀវចូលក្នុង Top​4​ក៏ដោយ​។

យ៉ាងណាមិញ ​បើយោងតាមរបាយការណ៍ពី Sport Media បានឲ្យដឹងថាក្រុម Chelsea បានកំណត់យកគ្រូបង្វឹកក្រុម Derby លោក Lampard ជាគោលដៅទីមួយរបស់ពួកគេ សម្រាប់មកជំនួសតំណែងរបស់លោក Sarri ដែលនឹងអាចវិលត្រលប់ទៅអ៊ីតាលីវិញ៕ ប្រភព៖ cambotrends