ចេះតែមានហើយ! ស្ត្រីម្នាក់ខឹងប្តីស្តីបន្ទោស និងហាមមិនឲ្យលេងជាមួយប្រុសក្មេង បែរជាលេបថ្នាំបារ៉ា និងថ្នាំកណ្តុរសម្លាប់ខ្លួន
ព័ត៌មាន
3.51K

ប៉ៃលិន៖ ស្ត្រីម្នាក់ តូចចិត្តខឹងប្តីស្តីបន្ទោស និងហាមមិនឲ្យលេងជាមួយប្រុសក្មេង បែរគិតខ្លី លេបថ្នាំបារ៉ា និងថ្នាំកណ្តុរសម្លាប់ខ្លួន តែមិនស្លាប់ដូចបំណងនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សង់ សុនលាភ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកសិករ បានលេបថ្នាំប៉ារ៉ា និងថ្នាំកណ្តុរ ដើម្បីសម្លាប់ខ្លួន​ឯង ព្រោះខឹងប្ដីស្ដីបន្ទោស និងហាមមិនឲ្យលេងជាមួយក្មេងៗ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕