ជនសង្ស័យជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលបានបើករថយន្តបំបុកមន្ត្រីជំនាញកន្លងមក ត្រូវអស់លក្ខ័ក្នុងដៃសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់អូរស្មាច់...
ព័ត៌មាន
969

ឧត្តរមានជ័យ៖ លោក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដឹកនាំដោយលោក អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០៥នាទីយប់ បានធ្វើការបង្ក្រាបករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចខាងមុខចំណតឡានក្រុងអូរស្មាច់ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ 

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖

ទី១/ឈ្មោះ ឈង់ វូន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ទី២/ឈ្មោះ យូ សៀវភីញ ហៅអាភីញ (មុខសញ្ញាចែកចាយសារធាតុញៀនដ៏សកម្ម ) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រោយ ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាប។

វត្ថុតាងដកហូតបាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ស្មើនិង ៤៣,៦៧ក្រាម

-រថយន្ត ១គ្រឿង ពណ៌ស ម៉ាកតូយ៉ូតាគ្រីស ស៊េរីឆ្នាំ១៩៩៤

-ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង

-កាបូបចំនួន ០១

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាដ៏សកម្មឆ្លងដែនពីខេត្ត (សៀមរាប-ស្រីស្នំ-ឧត្តរមានជ័យ) ពោពេញដោយកលល្បិច យុទ្ធសាស្ត្រមិនចេះរីងស្ងួត បើកឡានបំបុកមន្ត្រីជំនាញកន្លងមក ក្នុងការចែកចាយសារធាតុញៀន ត្រូវអស់លក្ខ័ ក្នុងដៃសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ក្រោមការបញ្ជាផ្ទាល់ ពីលោកស្នងការ ម៉ែន លី និងដឹកនាំកាបង្ក្រាបផ្ទាល់ ដោយលោក ហម ភិរម្យ អធិការក្រុងអូរស្មាច់។

ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕