ទៅបាញ់សត្វស្វាក្នុងព្រៃ សំណាងអាក្រក់កាំភ្លើងទាក់ជាមួយមែកឈើ ផ្ទុះបាញ់ចំពោះខ្លួនរបួសធ្ងន់
ព័ត៌មាន
944

រតនគិរី៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈដែលរាលកៃកាំភ្លើងខ្យល់កែច្នៃ ចំខ្លួនខ្លួនឯង បណ្តាលឲ្យរងរបួសត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៤ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ជនរងគ្រោះមានឈ្មោះ ថល់ វុយ ជនជាតិឡាវ ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះនិងបងប្អូននាំគ្នា ដើរព្រៃទៅ បរបាញ់សត្វស្វា បានធ្លាក់ហើយក៏រត់ទៅចាប់យក ស្រាប់តែកាំភ្លើងខ្យល់ ទាក់នឹងមែកឈើមួយ ក៏ផ្ទុះត្រូវចំពោះខ្លួនឯងរងរបួសធ្ងន់តែម្តង៕