ប្រទះឃើញបុរសម្នាក់សន្លប់ស្តូកស្តឹងតាមចិញ្ចើមផ្លូវ ប្រឡាក់ឈាមពេញខ្លួន គ្មានឡានពេទ្យណាហ៊ានទទួល!
ព័ត៌មាន
6.2K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដែលមានសតិមិនគ្រប់ ដេកសន្លប់នៅលើដងផ្លូវ ប្រលាក់ឈាមពេញខ្លួន មិនដឹងថាមានរឿងអ្វីនោះទេ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាហៅរថយន្តសាមុយមកជួយដឹកយកទៅមន្ទីរពេទ្យ តែពេលមកដល់គ្រាន់តែឃើញស្ថានភាពជនរងគ្រោះ គ្មានរថយន្តណាហ៊ានទទួលនោះទេ ព្រោះក្រីក្រ ទើបមានអ្នកស្គាល់គ្នាបានឃើញ ដឹកតាមម៉ូតូយកទៅកាន់មន្ទីរពេទ្យ ដោយអះអាងថា ជនរងគ្រោះធ្លាប់មានជំងឺសសៃប្រសាទ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅចល័ត ធ្វើការងារកន្លែងណា ស្នាក់នៅកន្លែងហ្នឹង ។

គ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះ មានជំងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សី មកប្រើប្រាស់ ចំពោះស្នាមអារ.ក របួសមុត នោះ សន្និដ្ឋាន ជនរងគ្រោះ យកវត្ថុមុតអ្វីមួយមក អារ.កខ្លួនឯង ព្រោះថា ជនរងគ្រោះ គ្មានទ្រព្យសម្បត្តិអ្វី នៅជាប់តាមខ្លួនឡើយ ៕