Griezmann៖ ​David Beckham​គឺកីឡាករដែល​ខ្ញុំពេញចិត្ត​និង​យកគំរូតាម​..

កីឡាករខ្សែប្រយុទ្ធរបស់ Atletico Madrid លោកAntoine Griezmann បានបង្ហើបថា David Beckham អតីតម្ចាស់អាវលេខ៧របស់ Manchester United ​ គឺជាកីឡាករដែលរូបគេយកគំរូតាម និង ព្យាយាមធ្វើអោយបានដូចបុរសសញ្ជាតិអង់គ្លេសរូបនេះផងដែរ។

​កីឡាកររូបនេះ​បានបង្ហើបឲ្យដឹងថា​​៖ «ខ្សែបម្រើរូបនេះ គឺជាតារាផបនៅក្នុងវិស័យបាល់ទាត់។ បើមើលតាមរូបរាង និង បុគ្គលិកលក្ខណៈ គាត់ក៏ទទួលបានពានរង្វាន់ផ្នែក ហ្វាស់សិន និង ការផ្សាយពាណិជ្ជកម្មផងដែរ។ គាត់គីជាកីឡាករដែលខ្ញុំយកគំរូតាម។ គាត់ជាកីឡាករមួយរូប ដែលខ្ញុំប្រាថ្នាចង់លេងជាមួយ»៕​​

​ប្រភព៖ cambotrends