កុំចេះតែហ៊ាន! សិស្សវិទ្យាល័យឫស្សីកែវម្នាក់ មិនគិតខំរៀន បែរជាធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់
ព័ត៌មាន
3.66K

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ខ្មៅ មិនបានសម្រេច) នៅមុខផ្ទះលេខ១៣៥ ផ្លូវលេខ ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៤៨៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស-ទឹកប្រាក់ លេខតួ-លេខម៉ាស៊ីន ៤០៨៥០៤ ពាក់ស្លាកលេខ ភ្នំពេញ 1DE-2040។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕