ក្រោយនាងភីមថា ក្រសួងមិនអនុញ្ញាតឲ្យបួស! ពេលនេះ រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ឆ្លើយតបថា មិនបានហាមឃាត់ នាយតាក់ស៊ី មិនឲ្យសាងផ្នួសនោះទេ..
កម្សាន្ត
11.8K

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ឯកឧត្តម សេង សុមុនី បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងមិនបានហាមឃាត់លោក ប៉ុល សារឿង ហៅនាយកាត់ស៊ី ដែលជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍CTN មិនឲ្យសាងផ្នួសនោះទេ។

ឯកឧត្តម ថ្លែងថា ក្រសួងមិនដែលបានហាមឃាត់គាត់ [នាយតាក់ស៊ី] មិនឲ្យសាងភ្នួសទេ ហើយចំពោះការចុះផ្សាយថាក្រសួងមិនអនុញ្ញាតឲ្យនាយកតាក់ស៊ីសាងផ្នួសគឺជារឿងមិនពិតឡើយ ក្រែងលោចៅអធិការវត្ត ឬឧបជ្ឈានៅវត្តដែលនាយតាក់ស៊ីចង់ទៅបួសនោះមិនអនុញ្ញាតឲ្យគាត់បួសទេដឹង? ចំពោះក្រសួងគឺមិនដែលហាមឃាត់ប្រជាពលរដ្ឋណាដែលមិនឲ្យបួសទេ»។

ក្នុងនោះសារព័ត៌មានក្នុងស្រុកនៅមិនទាន់អាចបញ្ជាក់ពីលោកប៉ុល សារឿង ហៅនាយតាក់ស៊ី នៅឡើយទេ ព្រោះទូរសព្ទមិនអាចទាក់ទងបាន ។ចំណែក អ្នកនាង នាងភីម ជាភរិយារបស់នាយតាក់ស៊ីក៏មិនបានបកស្រាយអ្វីនោះឡើយ គ្រាន់តែប្រាប់ថាជាប់រវល់តែប៉ុណ្ណោះ។

សូមរំលឹកថា នាងភីម ជាភរិយារបស់នាយតាក់ស៊ីបានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ប្តីរបស់លោកស្រីគ្រោងទៅបួសនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក្នុងខេត្តកណ្តាល ប៉ុន្តែត្រូវអាក់ខានវិញហើយព្រោះក្រសួងធម្មការនិងសាសនាមិនទាន់អនុញ្ញាតច្បាប់ឱ្យបួសដោយសំអាងថារងចាំទាល់តែប្តីរបស់លោកស្រីចេះចាំធម៌ឲ្យបានច្រើនធម្មក្ខន្ធសិនទើបអាចបួសបាន ខណៈដែលនាយតាក់ស៊ី ធ្លាប់បានប្រកាសថានឹងថ្វាយខ្លួនជួនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចោលប្រពន្ធនិងកូន ៕