Odoi ចាប់​អារម្មណ៍​ចង់​ស្នង​ជំនួស​ អាវ​លេខ​១០របស់ Eden Hazard

កីឡាករវ័យ១៨ឆ្នាំ Callum Hudson-Odoi បាន​ចាប់​អារម្មណ៍​ចង់​ស្នង​ជំនួស​រួច​ជា​ស្រេច ​អាវ​លេខ​១០ របស់ Eden Hazard ក្រោយ​​ពី​​Hazard​​​ត្រៀម​ផ្លាស់​ទៅ​ចូលរួម​នៅ Real Madrid។​

កីឡាករវ័យ​ក្មេង​​​រូប​នេះ រំពឹង​ចង់ជំនួស​តំណែង​ស្លាប​ប្រយុទ្ធ​របស់ Hazard ដើម្បី​ធានា​បាន​ថា​ខ្លួន​អាច​មាន​ឱកាស​ចរចា​លើ​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​រយៈ​ពេល​វែង ស្រប​ពេល​កុងត្រា​ចាស់​ដែល​នៅ​សេសសល់​ត្រូវ​ផុត​ត្រឹម​ឆ្នាំ ២០២០។

គួររ​ម្លឹក​​ថា ​អាវ​លេខ​១០​នៅ​Chelsea ក្រៅ​ពី Hazard កន្លង​មក​ក៏​ធ្លាប់​មាន​Joe Cole និង Juan Mata​​ប្រើប្រាស់​លេខ​នេះ​ដូច​គ្នាផងដែរ៕​ ប្រភព៖ cambotrends