ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមយកប្រាក់បុគ្គលិកហាងអ៊ីនធឺណេត ថែមទាំងរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
ព័ត៌មាន
618

ភ្នំពេញ​៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី កម្លាំងជំនាញ បានធ្វេីស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន និងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្នុងហាងអ៊ីនធឺណេតផ្ទះលេខ១៥EoZ ផ្លូវលេខ ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៥ និង ៤៩ នាទី ។

ជនសង្ស័យ ឈ្មោះ អ៊ិន វីឆាថ (ហៅក្រៅ ឆៃ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ឃាត់ចំនុចផ្លូវនរោត្តមកែង១៧៤ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ)។

វត្ថុតាងចាប់យក

-ដាវកែច្នៃ ពណ៌ ស ប្រវែង៧០ សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព)

-ក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់

-ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ១០០៦៤៥៣ ពាក់ស្លាកលេខ ភ្នំពេញ ១CP-២៣៣០

-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកOPPO ពណ៌ ខ្មៅ ស៊ីម កាតលេខ ០៨៧ ៨៨១៦១៨ និងម៉ាក Lenovo ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៧១២ ៧១៦២ ។

ជនរងគ្រោះឈ្មោះ ស៊ី ឆានឈុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ

-មានទីលំនៅ ភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

-មុខរបរ បុគ្គលិកហាងអ៊ីនធឺណេត

សម្ភារៈបាត់បង់

-ប្រាក់ដុល្លារ ចំនួន ៦០០ ដុល្លារអាមេរិក

-ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល

ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕