ចាប់ឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្រោយឆែកឆេររកឃើញថ្នាំញៀន១៩កញ្ចប់!
ព័ត៌មាន
710

ភ្នំពេញ៖ ជនសង្ស័យ៨នាក់ ត្រូវកម្លាំងល្បាត ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថ្នាំញៀន ១៩កញ្ចប់ ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង ២០និង៣០នាទីថ្ងែទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់​ ចោមចៅ១ ខណ្ឌពោធិ៍​សែនជ័យ ។ 

កម្លាំងសន្តិសុខនិងកំលាំងអន្តរាគមន៍​ បានជិតម៉ូតូល្បាតក្នុងមូលដ្ឋានដេីម្បីការពារនិងទប់ស្កាត់បទល្មេីសផ្សេងៗកុំអោយកេីតមានឡេីងនៅពេលកំលាំងយេីងល្បាតដល់ចំនុចខាងលេីក៏បានឃេីញជនសង្ស័យឈរផ្ដុំគ្នាដោយមានការសង្ស័យកំលាំងយេីង​បានហៅសួរនាំនិងធ្វេី​ការឆែកឆេរត្រួតពិនិត្យលេីខ្លួនជនសង្ស័យរកឃេីញក្រាមសថ្លា​ចំនួន19កញ្ចប់ថង់ហេីយក៏ឃាត់ខ្លួនជនសង្ស័យចំនួន8នាក់​ រួមជាមួយវត្ថុតាងនាំមកសាកសួរនៅផ្នែកជំនាញតែម្តង។

ឃាត់ខ្លួនជនសង្ស័យមាន៖ ទី១ឈ្មោះ​ គង់​ សុខា ​ ​ ភេទប្រុស​ អាយុ​២២ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិ​ ត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ​ ​ រាជធានីភំ្នពេញ។​

ជនសង្ស័យទី២ឈ្មោះ​ ជូ​ រដ្ឋា​ ភេទប្រុស អាយុ២០ឆ្នាំ​ ស្នាក់នៅភូមិ​ ពង្រ​ សង្កាត់​ចោមចៅទី1​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី៣ឈ្មោះ​ ធឿន​ បូរ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ (មានក្រាមសថ្លាចំនួន​ 5កញ្ចប់​តូច)

ជនសង្ស័យទី៤ឈ្មោះ​ វៀង​ ហ្វឹងញឹង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាក​ ស្នាក់នៅភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ (មានក្រាមសថ្លាចំនួន​ 8កញ្ចប់តូច)

ជនសង្ស័យទី៥ឈ្មោះ​ ទ្រី​ សុខ​ ភេទប្រុខ​ អាយុ១៨ឆ្នាំ​ មុខរបរ​ រេីសអេតចាយ​ ស្នាក់នៅផ្ទះក្រោយកាណាស៊ីធី​ សង្កាត់ចោមចៅទី2​ ខណ្ឌពោធិ៍សែនជ័យ​ ។ ( មានក្រាមសថ្លាចំនួន​ 5កញ្ចប់តូច)

ជនសង្ស័យទី៦ឈ្មោះ​ អូន​ កុយ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនសង្ស័យទី៧​ ឈ្មោះ​ ហ៊ី​ សុខយ៉ាន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី1​ ខណ្ឌពោធិ៍សែនជ័យ។ (មានថ្នាំ1កញ្ចប់ធំល្មម)

ជនសង្ស័យទី៨ឈ្មោះ​ ចំរេីន​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរមិនពិតប្រាក​ ស្នាក់នៅថ្មគោល​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

សរុបក្រាមសថ្លាមានចំនួន​ ១៨កញ្ចប់​តូច​និង​ ១កញ្ចប់ធំល្មម​ សរុប​ទាំងអស់​ ១៩កញ្ចប់៕