គួរឲ្យរន្ធត់ណាស់! ខ្ចីម៉ូតូគេជិះឌុបគ្នាទៅទិញម្ជូរ ត្រូវរថយន្ត​ 570 បុកពេញទំហឹង​ បណ្តាលឲ្យនារីម្នាក់ខ្ទាតចូលក្រោមរថយន្តស្លាប់មួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់
ព័ត៌មាន
5.53K

ភ្នំពេញ​៖​ រន្ធត់ណាស់​ នារីម្នាក់​ បានស្លាប់បាត់បង់ជីវិតភ្លាមៗ​ និងនារីម្នាក់ទៀត​ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ខណៈដែលជិះម៉ូតូ​ឌុបគ្នា​ ធ្វេីដំណេីរ ត្រូវរថយន្តស៊េរីទំនើបម៉ាក ឡិចសុីស​ 570 មិនចាំស្លាកលេខ​ បេីកទៅបុក​ យ៉ាងពេញទំហឹង​ ត្រង់ចំណុចផ្លូវបែកជាបួន​ បង្កឱ្យមានការភ្ញាក់ផ្អេីលទាំងកណ្ដាលអធ្រាត្រ​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៨​ កែងនឹងផ្លូវលេខ១៩ នៅក្នុងសង្កាត់វត្តភ្នំ​ ​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង៣រំលងអាធ្រាតឈានចូលថ្ងៃទី ១៦​ ខែឧសភា​ ឆ្នាំ ២០១៩​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនកើតហេតុ​ គេបានឃើញ​ នារី​ ២នាក់​ ជិះម៉ូតូ​ ១គ្រឿង​ ម៉ាក​ ស្មាស​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1AW-1867​ ឌុបគ្នា​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណ:មកដល់ចំណុចផ្លូវបែកជាបួន​ កែងនឹងផ្លូវលេខ១០៨​ ក៏ត្រូវរថយន្តស៊េរីទំនេីបម៉ាក​ ឡិចសុីស​ 570 មិនចាំស្លាកលេខ​ ១គ្រឿ​ង​ បេីកបរធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៨​ ក្នុងទិសដៅពីលិចទៅកេីត​ បានបេីកទៅ​ បុកម៉ូតូ​របស់​ នារីទាំង២នាក់​ ខាងលេី​ យ៉ាងពេញទំហឹង​ បណ្តាលអោយនារីរងគ្រោះ​ម្នាក់ ខ្ទាតចូលក្រោមរថយន្ត​ ឡិចសុីស​ ១គ្រឿង​ ដែលចតលេីចិញ្ចេីមផ្លូវ​ ស្លាប់បាត់បង់ជីវិតភ្លាមៗ​ ចំណែកនារីម្នាក់ទៀត​ រងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ បង្កឱ្យមានការភ្ញាក់ផ្អេីលទាំងកណ្ដាលអធ្រាត្រ រីឯរថយន្តបានបេីករត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកេីតហេតុ​ នឹងធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែកម៉ូតូសមត្ថកកិច្ចយកទៅរក្សាទុក​ជាបណ្តោះអាសន្ន​ ៕