នារីម្នាក់ប្រកាច់ស្លាប់ភ្លាមៗ ក្រោយពីសង្សារដឹកយកទៅរួមភេទ ចុងក្រោយទើបដឹងថាស្លាប់ព្រោះតែប្រើគ្រឿងញៀនលើសកម្រិត
ព័ត៌មាន
17K

ភ្នំពេញ៖ នារីម៉ាស្សាម្នាក់ ប្រកាច់ស្លាប់មួយរំពេច ក្រោយពីសង្សារនាំទៅរួមភេទ រួចឌុបត្រឡប់មកវិញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង លេខ៦៧៨ ផ្លូវលេខ២៧១ ក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសាច់ញាតិនារីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះឈ្មោះ លី អាយុ២៧ ឆ្នាំ មុខរបរ អ្នកធ្វើការនៅកន្លែងម៉ាស្សាខាងលើ បានចេញទៅក្រៅដើរលេង ជាមួយសង្សារ រួចក៏ត្រឡប់មកកន្លែងម៉ាស្សាវិញ បានមួយសន្ទុះ ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗតែម្ដង ទាំងដែលសាច់ញាតិអះអាងថា ត្រូវសង្សារនាំទៅរួមរ័ក្សជាមួយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកកោសល្យវិច័យបានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ ស្លាប់ដោយសារប្រើគ្រឿងញៀនលើសកម្រិត និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕