Hazard បោះសម្តីមុនចាកចេញថា Chelsea នៅតែជាក្លឹបល្អបំផុត...

​កីឡាករ Eden Hazard ខ្សែប្រយុទ្ធ​​របស់ក្លឹបតោខៀវ Chelsea បាននិយាយថា ក្រុមរបស់​គាត់នៅតែជាក្លឹបល្អកំពូលប្រចាំទីក្រុង London ប្រទេសអង់គ្លេស ក្រោយបញ្ចប់​ប្រកួតលីគកំពូលអង់គ្លេសនៅរដូវកាលនេះ Chelsea​បានឈរចំណាត់ថ្នាក់លេខរៀងទី៣ ខណៈ​ដែលTottenham Hotspur តាមពីឈរលេខរៀងទី៤ ដែលជាក្លឹបនៅទីក្រុង​London​ដូចគ្នា ហើយ​ Arsenalស្ថិតនៅក្រុមលេខរៀងទី៥​។

​យ៉ាងណាមិញ ​កំពុងមានការលេចលឺព័ត៌មានថារូបគេអាចនឹងចាកចេញទៅកាន់ Real Madridនោះ បាននិយាយថា៖ ​ គ្មានអ្វីត្រូវសង្ស័យទៀតនោះទេ Chelsea ពួកយើងគឺជាក្រុមល្អបំផុតនៅទីក្រុង London ។ Premier League គឺមានការប្រកួតប្រជែងខ្ពស់ខ្លាំងណាស់ ហើយវាកាន់តែពិបាកសម្រាប់ក្រុមនីមួយៗ ដែលបញ្ចប់នៅក្នុងចំណាត់ថ្នាក់ Top4 ប៉ុន្តែពួកយើងអាចសម្រេចវាបាន។ ​វាគឺជារដូវកាលមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយពួកយើងនឹងប្រឹងប្រែងដើម្បីឈ្នះពាន Europa League នៅទីក្រុង Baku ៕ ​ប្រភព៖ vehanews