ឆក់ទាំងថ្ងៃ! នារី ២នាក់ នឹងក្មេងតូចម្នាក់ ត្រូវបានជនសង្ស័យជិះម៉ូតូ ៣គ្រឿងធ្វើសកម្មភាពឆក់កាបូបរួចធាក់បណ្ដាលឲ្យដួលរងរបួសធ្ងន់
ព័ត៌មាន
4.39K

ភ្នំពេញ​៖ ជនសង្ស័យជិះ៣ម៉ូតូបានធ្វើសកម្មភាពឆក់កាបូបទៅលើនារី២នាក់ នឹងក្មេងស្រីតូចម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែលធ្វើដំណើរនៅតាមបណ្ដោយផ្លូវបេតុងភូមិដីថ្មី​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ នៅវេលាម៉ោង ១រសៀលថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ​២០១៩​ ។

យោងតាមប្រភពព័ត៏មាមនៅកន្លែងកេីតហេតុ​បានក្រុម​ការងារTVFB ដឹងថា​មុនកើតហេតុ គេឃើញជនរងគ្រោះទាំង ៣នាក់ជិះម៉ូតូម៉ាកឃ្លីចដែលពាក់ស្លាកលេខ​ កណ្ដាល១R ~ ៣១២៧​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុង​ ភូមិដីថ្មី​ ក្នុង​សង្កាត់​គោកឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​ក៏ត្រូវ​បាន​ជនសង្ស័យ​ជិះម៉ូតូម៉ាក់Suzuki Nex ដែលមិនចាំស្លាកលេខធ្វើសកម្មភាពឆក់កាបូបទៅលើនារីរងគ្រោះហើយ​ភ្លាមនោះនារីក៏បានជិះម៉ូតូដេញតាមហើយស្រែកថាចោរចោរបង្កឲ្យមានការភ្ញាក់ផ្អើលស្រាប់តែមានគ្នាជនសង្ស័យដែលជិះម៉ូតូ ២ គ្រឿងពីក្រោយធ្វើការធាក់ម៉ូតូនារីរងគ្រោះបណ្ដាលឲ្យដួលរងរបួសធ្ងន់។

ចំណែកឯជនសង្ស័យនិងបក្ខពួកពីរម៉ូតូទៀតត្រូវបានគេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល​ ៕

ក្រោយកើតហេតុសាច់ញាតិក្រុមគ្រួសារនារីរងគ្រោះក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការយកនារីរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយក​ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដើម្បីរង់ចាំឲ្យសាច់ញាតិក៏ដូចជាគ្រួសារទៅដាក់ពាក្យបណ្ដឹងដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕