លោកតាអាយុ៧១ឆ្នាំម្នាក់ រងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ក្រោយជិះម៉ូតូទៅបុកពីក្រោយគោយន្តដឹកទឹកកក
ព័ត៌មាន
545

ស្វាយរៀង៖​ លោកតាអាយុ៧១ឆ្នាំម្នាក់ ជិះម៉ូតូមិនប្រុងប្រយ័ត្ន បុកគោយន្តពីចំហៀងខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។ 

លោកតា ឈ្មោះ ចាន់ ចេក អាយុ៧១ឆ្នាំ រស់ភូមិថ្មី ឃុំសំប៊ូរ ស្រុកស្វាយទាបខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដា សេ ១២៥ ឆ្នាំ២០១០ ពាក់លេខស្វាយរៀង ១A៩០៤១ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើកគោយន្តដឹកទឹកកក ឈ្មោះ ឈាត សិទ្ធ ភេទ ប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិ ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

លោកតាជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង ទៅបុកគោយន្តដឹកទឹកកកពីចំហៀងខាងក្រោយ ស្របទិសគ្នា បង្កការភ្ញាក់ផ្អើល ។ លោកតារងរបួសត្រូបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ប៉ូលិសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ៕