បុគ្គលិកដេប៉ូតេលា លើកស្លាកប៉ាន់ណូតេលាយីហោ​ សូត្រ សេង មិនប្រយត្ន័ប៉ះនឹងខ្សែកាបស្រាត បណ្តាលឲ្យឆក់របួសធ្ងន់
ព័ត៌មាន
1.05K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុគ្គលិកដេប៉ូតេលា ចំនួន៣នាក់ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយនាំគ្នាលើកស្លាកយីហោ ទៅប៉ះនឹងខ្សែកាបស្រាត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងឡើយគេឃើញបុគ្គលិកដេប៉ូតេលា ចំនួន៣នាក់បាននាំគ្នាលើកស្លាកប៉ាន់ណូតេលាយីហោ​ សូត្រ សេង មិនប្រយត្ន័ទៅប៉ះនឹង ខ្សែកាបស្រាត បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់តែម្តង រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ៕