​ចាក់ដោតណាស់! MVបទចម្រៀង«បន្តិចទៀតនេះ»​​របស់​Noly Records ​ថតដល់ប្រទេសជប៉ុន ​(មានវីដេអូ)
កម្សាន្ត
823

ប្រិយមិត្តពិតជាបានស្គាល់មកហើយ លោក​Noly Records ដែលជាតារាចម្រៀងសំឡេងស្រទន់ដែលគេស្គាល់ច្បាស់ថាជាម្ចាស់បទ «កើតមកដើម្បីតែលួងគេ,ចាំអូនបែកពីគេ» និងបទចម្រៀងពីរោះៗ Original ជាច្រើន។

ថ្មីៗនេះ លោក Noly បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្ញើលម្ដងទៀត ដែលលោកបានចេញផ្សាយបទចម្រៀង «បន្តិចទៀតនេះ» ជាប្រភេទ Official Lyric Video អមដោយរូបភាពដ៏ស្រស់ស្អាតនៃប្រទេសជប៉ុន​ផងដែរ។ បទចម្រៀង បន្តិចទៀតនេះ ជាបទចម្រៀង មនោសញ្ចេតនាលន្លង់លន្លោចរបស់បុរសកម្សត់ម្នាក់កំពុងច្រៀងប្រាប់សង្សាររបស់ខ្លួន ថាបន្តិចទៀតនេះនឹងមានអ្វីកើតឡើងចំពោះយើងទាំង២នាក់?។ តោះសូមទស្សនាទាំងអស់គ្នា ថាតើបទចម្រៀង«បន្តិចទៀតនេះ»មានអត្ថន័យនិងពិរោះចាក់ដោតយ៉ាងណា៖