ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន៥កញ្ចប់ធំតូច ត្រូវបាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន !
ព័ត៌មាន
593

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ជនសង្ស័យម្នាក់ និងថ្នាំញៀន៥កញ្ចប់តូចធំ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ ឈឿន ជំនោរ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

សមត្ថកិច្ចក៏ចាប់បានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀនចំនួន៥កញ្ចប់ (៣កញ្ចប់ធំ និង២កញ្ចប់តូច) និងទូរស័ព្ទដៃចំនួន១គ្រឿង។ 

ជនសង្ស័យខាងលើ កំពុងស្ថិតក្រោមការឃាត់ខ្លួន បណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕