អីយ៉ាស់! អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន កំពុងចរចារចង់ទិញក្លឹបសមាជិកលីគកំពូលអង់គ្លេស Crystal Palace ក្នុងតម្លៃប្រហែល១៩៤លានដុល្លារ

បើយោងតាមប្រភពពី Bangkok Post បានចេញផ្សាយថា លោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ កំពុងបញ្ជូនភ្នាក់ងាររបស់លោកទៅចរចារធ្វើការទិញក្លឹបសមាជិកលីគកំពូលអង់គ្លេស​គឺ Crystal Palace ក្នុងតម្លៃប្រមាណ​១៥០លានផោន (ប្រហែល​១៩៤លានដុល្លារ)​។

យ៉ាងណាមិញ ការចង់បាននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចារខណៈដែលមហាសេដ្ឋីជនជាតិថៃរូបនេះ ចង់ទិញយកភាគហ៊ុនផ្តាច់តែម្តង ដោយខាងក្លឹបនៅទីក្រុងឡុងដ៍ខាងលើ និងតំណាងភាគីលោក Thaksin Shinawatra នៅមិនទាន់សម្រេចច្បាស់ដោយនូវចរចារតម្លៃក្លឹបបន្តិចទៀតសិន។

គួរបញ្ជាក់ថា នេះមិនមែនជារឿងរ៉ាវថ្មីឡើយសម្រាប់មហាសេដ្ឋីវ័យ៦៩ឆ្នាំរូបនេះ ដែលបច្ចុប្បន្ន​មានទឹកប្រាក់ក្នុងដៃប្រមាណ ១.៨ពាន់លានដុល្លារ ដោយកាលពីឆ្នាំ២០០៧ រូបគាត់ក៏ធ្លាប់ទិញយកក្លឹបមេឃខៀវ Manchester City ផងដែរ ប៉ុន្តែបានត្រឹមតែ១ឆ្នាំក៏លក់ទៅវិញ៕