Zidane ត្រៀមចាយលុយ៥០លានផោន ដើម្បីនាំយក​Lucas Moura ពី​Tottenham Hotspur

អ្នកចាត់ការក្លឹបReal Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍ថា កំពុងរៀបចំសំណើរតម្លៃខ្លួនដល់ខ្សែប្រយុទ្ធស្លាប Lucas Moura ក្នុងតម្លៃខ្លួន៥០លានផោន ចង់នាំមកធ្វើជាកូនក្រុមនៅរដូវកាលថ្មីខាងមុខ។

​យ៉ាងណាមិញ កីឡាករប្រេស៊ីលរូបនេះ បានឈានជើងមកចូលរួមបង្ហាញសមត្ថភាពនៅទឹកដីអង់គ្លេសនារដូវកាល ២០១៧-២០១៨ ខណៈមកទល់បច្ចុប្បន្នបានបង្ហាញខ្លួនសរុបឲ្យ Tottenham Hotspur សរុប៥៨ដង និងរកបាន១៦គ្រាប់ជារួមផង។

គួរបញ្ជាក់ថា ​ខណៈដែល​ក្លឹប​Real Madrid កំពុងរៀបចំក្រុមសារជាថ្មី ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ​លោកZinedine Zidane ដើម្បី​​ស្តារក្រុមឡើងមកវិញនារដូវកាលថ្មីនោះ ពេលនេះបានសម្លឹងឃើញសមត្ថភាពកីឡាករវ័យ២៦ឆ្នាំខាងលើ ដោយហ៊ានបោះលុយសរុប ៤៧លានផោនដល់ក្លឹប Tottenham Hotspur និង៣លានផោនក្រៅដល់ Lucas Moura តែម្តង ដើម្បីនាំមកទឹកដី Santiago Bernabeu Stadium​៕

ប្រភព​៖ Don Balon​