​ក្តៅៗ! Griezmann ប្រកាសចាកចេញពី​ក្រុម AT Madrid ​ដើម្បី​ចូល​រួម​ជាមួយ Barcelona​

Antoine Griezmann ​បាន​ប្រកាស​ថា​នឹង​ចាកចេញ​ពី​ក្លឹប​នា​បញ្ចប់​រដូវ​កាល​នេះ​ ដោយ​​​ទៅ​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។

​ខ្សែប្រយុទ្ធ​​រូប​នេះ ក៏បានអរគុណ​ដល់​អ្នក​គាំទ្រ​និង​បុគ្គលិក​ក្នុង​ក្លឹប​ទាំង​អស់​ដែល​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ​ជួយ​ជ្រោមជ្រែង​រូបគេ​ច្រើន​មែនទែន រហូត​មាន​ថ្ងៃ​នេះ។ ជា​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ ខ្ញុំ​ពិត​ជា​អរគុណ​អ្នក​រាល់​គ្នា​សម្រាប់​គ្រប់​យ៉ាង ហើយ​វា​នឹង​ដក់​ជាប់​ក្នុង​បេះដូង​របស់​ខ្ញុំ​។

ស្រប​ជាមួយ​គ្នា​នឹង​ការ​ប្រកាស​ចាកចេញ​នេះ​ដែរ ​ក្រុម Barcelona ​ក៏​ប្រកាស​ដាក់លក់ Coutinho ​ជាមួយ​កីឡាករ​៩​នាក់​ផ្សេង​ទៀត​ ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី។ Griezmann ​ចាកចេញ​ពី AT Madrid ​នេះ គឺ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​នេះ​ឯង ​ក្នុង​តម្លៃ​ខ្លួន​១០៤​លាន​ផោន​៕

ប្រភព៖ BBC