កីឡាករប្រដាល់ជើងខ្លាំងរហ័សនាម «តោកំណាច កែវ រំចង់» អំពាវនាវដល់សប្បុរសជន និងឧកញ៉ាចិត្តធម៌នានា សូមមេត្តាជួយឧបត្ថម្ភសម្ភារៈហ្វឹកហាត់ ដល់ក្លឹបប្រដាល់គាត់ផង ....

ភ្នំពេញ៖ មហាជនពិតជាបានជ្រាបហើយថា មិនថាជីវភាពកីឡាករប្រដាល់ ឬក៏ស្ថានភាពក្លឹបហ្វឹកហាត់ប្រដាល់គុណខ្មែរយើង មិនទាន់មានភាពរលូនទៅយ៉ាងស្រួលនៅឡើយនោះទេ ។

ជាក់ស្តែងដូចជាក្លឹបដែលកីឡាករប្រដាល់ជើងខ្លាំង រហ័សនាម «តោកំណាច កែវ រំចង់» កំពុងហ្វឹកហាត់ផ្ទាល់ កំពុងតែជួបការលំបាកខ្លាំង គ្មានសម្ភារៈហ្វឹកហាត់ទាល់តែសោះ ជាហេតុធ្វើឲ្យពួកគាត់ជាកីឡាករ មានឧបសគ្គ និងពិបាកនៅក្នុងការខិតខំដើម្បីហ្វឹកហាត់ឲ្យកាន់តែខ្លាំង និងដើម្បីពង្រឹងសមត្ថភាព។

ហេតុដូចនេះហើយ ទើប «តោកំណាច កែវ រំចង់» លើកដៃសំពះសូមណូមពរ និងអំពាវនាវដល់សប្បុរសជន និងឧកញ៉ាចិត្តធម៌នានា សូមមេត្តាជួយឧបត្ថម្ភជាសម្ភារៈហ្វឹកហាត់ ដល់ក្លឹបប្រដាល់គាត់ផង ព្រោះគ្មានសម្ភារៈគ្រប់គ្រាន់ក្នុងការហ្វឹកហាត់នោះទេ ពិបាកខ្លាំងណាស់ សូមមេត្តាជួយដល់ក្លឹបកីឡាគាត់ផង និងដើម្បីរួមចំណែកជួយដល់វិស័យកីឡាខ្មែរយើងផង ... ៕