អុញនោះ! ​ក្រោយខកចិត្ត Barcelona ដាក់លក់ចេញ​​កីឡាករ​១០​នាក់​ នៅរដូវ​ក្ដៅខាងមុខ​នេះ

ក្រោយពី​​​ខក​ចិត្ត​យ៉ាងខ្លាំង​​ចំពោះ​​ការ​មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​នា​រដូវ​កាល​នេះ ​ដោយ​ចាញ់ Liveerpool ​៤-០ នៅជើងទី២ ​ក្រោយ​ពី​យក​ឈ្នះ​​៣-០នៅជើងទី១​ ​ស្របពេលនេះក្លឹប FC Barcelona ​បាន​ដាក់​កីឡាករ​១០​នាក់​ក្នុង​បញ្ជី​លក់​ចេញ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

​​កីឡាករ​ដែលត្រូវត្រៀមលក់ចេញនៅរដូវ​ក្ដៅ​ខាង​មុខនេះ រួមមាន៖ Philippe Coutinho, Samuel Umtiti, Malcom, Ivan Rakitic, Kevin-Prince Boateng, Jeison Murillo, Thomas Vermaelen, Jasper Cillessen, Rafinha ​និង​ Denis Suarez។​

ជាក់ស្តែង ក្នុងការដាក់លក់នេះ Barcelona​​​បាន​ដាក់​គោលដៅ​យក​កីឡាករ​ថ្មី​មក​វិញ​ផង​ដែរ​មានដូចជា៖ Griezman ​របស់ Atletico Madrid ​និងDe Ligt ​របស់​ក្រុម Ajaxផងដែរ៕

ប្រភព៖ BBC