ចុម! PSG ត្រៀមចាយលុយ​ជាង២០០លានអឺរ៉ូ ដើម្បីនាំយកកីឡាករ Real Madrid ៣រូបនេះ នៅ​រដូវកាលក្រោយ

​​ក្លឹប Paris Saint-Germain បានកំពុងដាក់គោលដៅក្នុងការនាំយកកីឡាករឆ្នើម៣រូបនៅ Real Madrid ក្នុងមាន Toni Kroos, Isco និង Gareth Bale ដើម្បីមកចូលរួមជាមួយពួកគេនៅរដូវកាលក្រោយ ​សរុបតម្លៃ​ប្រមាណ២១០លានអឺរ៉ូ។

​យ៉ាងណាមិញ ប្រសិនបើជា​ Kroos,​Isco និង​Bale ព្រមផ្លាស់មកPSGមែននោះ ដូច្នេះមានន័យថា គឺត្រូវដល់វេលា ​ខ្សែប្រយុទ្ធ​Edinson Cavani ខណៈដែល​ខ្សែបម្រើ​Julien Draxler អាចនឹងផ្លាស់ទៅ Bayern Munich។

គួរបញ្ជាក់ថា ខ្សែបម្រើ​Kroos មានតម្លៃ​៨០លានអឺរ៉ូ ,Isco មានតម្លៃ៦០លានអឺរ៉ូ និង Bale តម្លៃ​៧០លានអឺរ៉ូ​៕ 

ប្រភព៖ cambotrends