​Solskjaer កំពុងប្រមាញ់យក​ខ្សែប្រយុទ្ធបារាំងមួយរូប ត្រៀមមកជំនួសតំណែងរបស់ Lukaku

អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បានកំពុងប្រមាញ់ក្នុងការនាំយក​ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំមួយរូប គឺកីឡាករ Nicolas Pepe ដែលកំពុងប្រកបអាជីពនៅក្លឹប Lille OSC នាលីគកំពូលបារាំង ​ដើម្បីនាំយកមកជំនួសកៅអីរបស់ Romelu Lukaku ដែលរំពឹងថានឹងចាកចេញនារដូវកាលថ្មីខាងមុខ​។

​​យ៉ាងណាមិញ Manchester United ត្រៀមនឹងចរចារជាមួយក្លឹបបារាំង ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង​ឲ្យមកចូលរួមក្រុមត្រៀមរដូវកាល២០១៩/២០២០ ខណៈតម្លៃខ្លួនវិញ​អាចនឹងផ្តល់ប្រមាណ៤៥លានផោន​។

គួរបញ្ជាក់ថា ​Arsenal និង Liverpool ក៏កំពុងតាមប្រមាញ់យកខ្សែប្រយុទ្ធរូបនេះផងដែរ៕​ ប្រភព៖ Daily Mail