រថយន្តព្រូសមួយគ្រឿងរាចង្កូតធ្លាក់ចូលប្រឡាយមុខបង្គោលចំណាំងផ្លាតផ្លូវចំនួន 3 ដើមបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
473

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅជាវេលាម៉ោង 10 ត្រូវនឹងថ្ងៃទី 13 ខែឧសភាឆ្នាំ 2019៕

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញរថយន្តព្រូសមួយគ្រឿងមិនមានស្លាកលេខបានបើកក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកនឹងបង្គោលចាំងផ្លាតអស់ចំនួន 3 ដើមហើយក៏រេចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឲ្យរថយន្តទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំភ្លាមនោះម្ចាស់រថយន្តរួមទាំងអ្នកដំណើរផ្សេងទៀតក៏បានចេញពីរថយន្តរត់គេចពីកន្លែងកើតហេតុនិងពុំមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានមកដល់បានវាស់វែងយកទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោកទាំងរថយន្តដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធីច្បាប់។