ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៥កញ្ចប់តូច នៅខណ្ឌមានជ័យ
ព័ត៌មាន
15.7K

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួនម្នាក់ ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន នៅ វេលា​ម៉ោង​១៧ម៉៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហ៊ុយ ចាន់សារ៉ាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣២ ផ្លូវ​លំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥ កញ្ចប់ថង់តូច និង ម៉ូតូកង់បីចំនួន០១គ្រឿង ។

ជន​សង្ស័យឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕