អាវុធហត្ថក្រុងបាត់ដំបង ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតកាំបិតសាំម៉ូរ៉ៃ១ដើម និងថ្នាំញៀន ២កញ្ចប់!
ព័ត៌មាន
697

បាត់ដំបង៖ កម្លាំងមូលដ្ឋាន កងរាជ បានចុះបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង ០១និង០០ នាទី រំលងអធាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតផ្ទះសំណាក់ វិសាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង 

 ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សោម ណេត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ដកហូតវត្ថុតាងសារធាតុញៀន ប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២ កញ្ចប់, កាំបិតសាំម៉ូរ៉ៃ ០១ ដើម និងសម្ភារៈវេចខ្ចប់មួយចំនួន ។

ជនសង្ស័យ រួមនឹងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបន្តនីតិវីធី ៕